លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ​ ក្រោមការ​ចាត់តាំង​របស់ ឯកឧត្តម​ លីវ​ សុភក្រ្តា បានសហការ​ជាមួយ​រដ្ឋបាលក្រុង​ប៉ោយប៉ែត​ ចុះ​សិក្សា​គម្រោង​ជួសជុល​ផ្លូវ​​មួយខ្សែ​ស្ថិត​ក្នុង​ សង្កាត់និមិត្ត ​

ខេត្តបន្ទាយមានជ័យ,​ ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២០​ ​ដោយមេីលឃេីញពីទុក្ខលំបាកក្នុងការធ្វេីដំណេីររបស់ប្រជាពលរដ្ឋនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ឯកឧត្តម​ លីវ​ សុភក្រ្តា​ អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការ​កិច្ច​ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានចាត់ឲ្យ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ​ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត​ដឹកនាំដោយលោក​ គាត​ ហ៊ុល​​ អភិបាលក្រុងប៉ោយប៉ែត​ លោក​ ហ៊ុល​ សំអូន​ ចៅសង្កាត់និមិត្ត ចុះសិក្សាផ្លូវមួយខ្សែប្រវែង ៤,៨០០ម៉ែត្រ ដេីម្បីជួសជុលពីចំណុចផ្លូវជាតិលេខ៥​ ទៅដល់សំណង់ចិន​ ស្ថិតក្នុងភូមិសុខសាន្ត​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ដេីម្បីអោយមានភាពល្អប្រសេីរ​ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វេីដំណេីរ​ និងដឹកជញ្ជូនកសិផល។