ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ ធ្វើបទបង្ហាញគន្លឹះស្តីពី ប្រវត្តិក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ២៧/០៨/២០២០11/09/2020 1396 ឯកឧត្តម ហុង ឡុង ទីស្ដីការក្រសួង, ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យក្រសួង ទ.រ.ព.អ និងជាបេក្ខជនបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសបានទទួលភារកិច្ចជាអ្នកសម្របសម្រួលកម្មវិធីធ្វើបទបង្ហាញគន្លឹះស្តីពីប្រវត្តិក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ វត្តមានអញ្ជើញចូលរួមនាឱកាសនោះរួមមានថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីគ្រប់នាយកដ្ឋាន, ក្រុមការងារយុវជន នៃក្រសួង ទ.រ.ព.អ. និងនិស្សិតមកពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។