លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួង ទ.រ.ព.អ ចុះពិនិត្យការងារជួសជុលផ្លូវនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

រសៀលថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ លោក ខុន សុខុម តំណាង ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បាន ចុះពិនិត្យការងារជួសជុលផ្លូវប្រវែង៤,៨០០ម៉ែត្រ ពីចំណុចផ្លូវជាតិលេខ៥ ទៅដល់សំណង់ចិន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដោយមេីលឃេីញពីស្ថានភាពលំបាកក្នុងការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់និមិត្ត ឯកឧត្តម លីវ សុភក្រ្តា បានធ្វេីការឧបត្ថម្ភក្នុងការរួមចំណែកជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ធ្វេីការជួសជុល និងក្រាលថ្មមុិច ដេីម្បីធ្វេីអោយប្រសេីរឡេីងនូវការធ្វេីដំណេីរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ។