លោកជំទាវ វង់ មយូរា អញ្ជើញសួរសុខទុក្ខ លោកជំទាវ ហែម ម៉ារីណា អគ្គនាយករងអធិការកិច្ច ដែលកំពុងសម្រាកសម្រាលបុត្រ នៅមន្ទីរពេទ្យ ០៩/១០/២០២០10/10/2020 731 លោកជំទាវ វង់ មយូរា រាជធានីភ្នំពេញ, ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកថវិកា របស់លោកជំទាវកក្តិសង្គហបណ្ឌិត ចំនួន ៥០ម៉ឺនរៀល និងថវិកាក្រុមការងារយ៉ែនឌ័រចំនួន ២០ម៉ឺនរៀល ដេីម្បីសួរសុខទុក្ខដល់លោកជំទាវ ហែម ម៉ារីណា អគ្គនាយករងអធិការកិច្ច ដែលកំពុងសម្រាកសម្រាលបុត្រ នៅមន្ទីរពេទ្យសម្ភពសោភា, រាជធានីភ្នំពេញ។