លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរ ទ.រ.ព.អ. ខេត្តកំពង់ចាម ចូលរួមក្នុងពិធីចែកអំណោយស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះដោយសារទឹកជំនន់ទឹកភ្លៀង ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ១២/១១/២០២០23/11/2020 320 កំពង់ចាម ខេត្តកំពង់ចាម, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរ ទ.រ.ព.អ. ខេត្តកំពង់ចាម បានអមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមក្នុងពិធីចែកអំណោយស្រូវពូជ ៣តោន ២០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន៣.២០០ គ្រួសារ នៅក្នុងស្រុកព្រៃឈរ ជើងព្រៃ បាធាយ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ នៅបរិវេណវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក។