លោក អុិន សារ៉ន ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែងស្ថិតនៅស្រុកគងពិសី ០២/០៩/២០២១16/09/2021 575 កំពង់ស្ពឺ, បញ្ហាដីធ្លី ខេត្តកំពង់ស្ពឺ, ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ និងទីចាត់ការអន្តរវិស័យសាលាខេត្ត ដឹកនាំដោយ លោក អុិន សារ៉ន ប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទ សហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក រួមទាំងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែង ស្ថិតនៅភូមិក្របៅ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕