លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ ឧកញ៉ា ឯម អ៊ន់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧកញ៉ា ឯម អ៊ន់ នារសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
ឧកញ៉ា ឯម អ៊ន់ បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០:១៥នាទី ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយជរាពាធ។ ចំណែកឯពិធីបុណ្យត្រូវបានប្រារព្ធឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ០៦ ផ្លូវ ដឺវីន បុរីវីរជន (កោះពេជ្រ) រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧកញ៉ា ឯម អ៊ន់ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕