វិទ្យាស្ថានជាតិអធិការកិច្ច បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២១ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២២

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វិទ្យាស្ថានជាតិអធិការកិច្ចបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ និងពង្រឹងការងាររបាយការណ៏របស់វិទ្យាស្ថានជាតិអធិការកិច្ច។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងមានការចូលរួមពីមន្រី្ដក្រោមឱវាទ។