វិទ្យាស្ថានជាតិអធិការកិច្ច ចេញផ្សាយសៀវភៅ ស្ដីពី “របៀបប្រើប្រាស់កម្មវិធី Zoom និង Google Meet” សម្រាប់​ជាមូលដ្ឋានក្នុងការរៀបចំកិច្ចប្រជុំ ឬ​ការទំនាក់ទំនងផ្សេងៗពីចម្ងាយ

វិទ្យាស្ថានជាតិអធិការកិច្ច មានកិត្តិយសសូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបណ្ដាមន្ទីរ ទ.រ.ព.អ ទាំងអស់ មេត្តាជ្រាបថា ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំចងក្រងសៀវភៅ ស្ដីពី របៀបប្រើប្រាស់កម្មវិធី Zoom និង Google Meet សម្រាប់ចែករំលែកជាចំណេះដឹងបន្ថែម។

ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានជាតិអធិការកិច្ចសង្ឃឹមថា សៀវភៅ ស្ដីពី “របៀបប្រើប្រាស់កម្មវិធី Zoom និង Google Meet” នេះនឹងជួយសម្រួលដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អាចប្រើប្រាស់សម្រាប់​ជាមូលដ្ឋានក្នុងការរៀបចំកិច្ចប្រជុំ ឬ​ការទំនាក់ទំនងផ្សេងៗពីចម្ងាយឱ្យកាន់តែមានប្រសិទ្ធភាព។

ទាញយក ៖  របៀបប្រើប្រាស់កម្មវិធី_Zoom_&_Google_Meet