វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ផ្ដល់​អាហារូបករណ៍​ឆ្នាំ​សិក្សា ២០២១-២០២២ ចំនួន ៥០កន្លែង សម្រាប់​​និស្សិត​ក្រីក្រ ជូន លោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី

វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានផ្ដល់អាហារូបករណ៍ ឆ្នាំសិក្សា ២០២១-២០២២ ចំនួន ៥០កន្លែង សម្រាប់និស្សិតក្រីក្រ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ អាហារូបករណ៍ ១០០% ដែលបានផ្ដល់ជូនដោយវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប រួមមានថ្នាក់បរិញ្ញាបត្ររង ចំនួន ២៥កន្លែង (សម្រាប់០២ឆ្នាំ) និងថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង (សម្រាប់០៤ឆ្នាំ)។