ឯកឧត្តម ង៉ូវ បូរីណា ដឹកនាំ​ក្រុមការងារ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណេីរការ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​រដ្ឋាភិបាល​ឌីជីថល និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី ការរៀបចំ​ដំណេីរការ​លំហូ​រ​ការងារ​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ទ​ឌីជីថល តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និបាទ (Zoom)​​

រាជធានីភ្នំពេញ, ថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២ ក្រុមការងារក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម ង៉ូវ បូរីណា ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង ចូលរួមពិធីសម្ពោធដាក់ឲ្យដំណេីរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការរៀបចំដំណេីរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ទឌឺជីថល តាមរយៈប្រព័ន្ធវីដេអូសន្និបាទ (Zoom) ដោយក្រសួងប្រៃណីយ៌ និង​ទូរគមនាគមន៌ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដេីម្បីជួយលេីកកម្ពស់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលរវាងកម្ពុជា និង​សាធារណរដ្ឋកូរ៉េ តាមការប្រឹក្សាលេីការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល ការផ្លាស់ប្តូរគោលនយោបាយ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស និងអ្នកជំនាញ។