អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា រៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២២

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាកដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា៕