ឯកឧត្តម ឆេង សារឿន ប្រធាន​គណៈកម្មការ​រៀបចំសន្និបាតក្រសួង ដឹកនាំកិច្ចប្រជុំស្តីពីការ​ត្រៀម​រៀបចំ​​សន្និបាត​​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លេីក​ទិសដៅ​ការងារ ២០២២

ទីស្តីការក្រសួង,ថ្ងៃចន្ទ០៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ប្រជុំស្តីពីការ​ត្រៀមរៀបចំ​សន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលេីកទិសដៅការងារ ២០២២ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ ប្រចាំការ និងជាប្រធានគណ:កម្មការរៀបចំសន្និបាតក្រសួង។