វិទ្យាស្ថានជាតិអធិការកិច្ច បន្តបើកវគ្គជំនាញបឋមជំនាន់ទី១ វគ្គ២ ឆ្នាំ២០១៩

វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបន្តបើកវគ្គជំនាញអធិការកិច្ចបឋម ជំនាន់​ទី១ វគ្គ២ ឆ្នាំ២០១៩

អានបន្ត

អនុគណ:កម្មការឯកសារ បាន​បេីក​អង្គ​ប្រជុំពិភាក្សា និងណែនាំ​ពីការរៀបចំ​សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលេីកទិសដៅអនុវត្តការងារឆ្នាំ២០១៩

ទីស្តីការក្រសួង, ថ្ងៃចន្ទ ០៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ អនុគណ:កម្មការឯកសារ

អានបន្ត

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបើកកិច្ចប្រជុំមួយស្ដីពី ការត្រួតពិនិត្យលើការ​ងារ​គ្រប់គ្រង ដឹក​នាំ ការងារចាត់តាំង និងការត្រៀមធ្វើអធិការកិច្ចលើវិស័យសង្គមកិច្ចនៅតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ

ទីស្តីការក្រសួង, ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

អានបន្ត

លោកជំទាវ សុភ័ក្ត ថាវី តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួមបុណ្យសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឥន្ទ គូរ

រសៀលថ្ងៃព្រហស្បត្តិ៍ ៤រោជ ខែបុស្ស ឆ្នាំច សំរិទ្ធស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ​មករា ឆ្នាំ​២០១៩​ លោកជំទាវ សុភ័ក្ត ថាវី រដ្ឋលេខាធិការ

អានបន្ត

ប្រកាសតែងតាំងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង, លោក ប៊ុត ម៉ក់ ជំនួស​លោក ​អៀ វ៉ាន់នី ដែលបានចូលនិវត្តន៍ ​

ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីតំណាងលោក​ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច ក្នុងពិធីប្រ​កាសតែងតាំងលោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

អានបន្ត

ឯកឧត្តម ឆេង សារឿន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រុញប្រជាពលរដ្ឋត្រលប់មកពិសារអាហារបួសជំនួសវិញ

ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីជម្រុញអាហារបួសប្រចាំឆ្នាំលើកទី ៦ របស់សមាគមអ៊ីគ័នតាវប្រចាំនៅកម្ពុជា នៅមជ្ឈមណ្ឌល និងពិព័ណ៌កោះពេជ្រ នារសៀលថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានមានប្រសាសន៍ថា ៖ ការរៀបចំពិធីនេះគឺស្របពេលដែល កម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ មានកំណើនភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ហើយក៏ស្របពេលដែល កម្ពុជាទើបតែបានបញ្ចប់នូវពិធីបុណ្យជាតិធំៗកាលពីចុងឆ្នាំ ២០១៨ និងដើមឆ្នាំ២០១៩ ទៅនេះ។ ឯកឧត្តម ក៏បានជម្រុញឲ្យប្រជាពលរដ្ឋគ្រប់រូបងាកមករកការពិសារអាហារបួសវិញ តាមរយៈ ប្តូរពីការមិនពិសារសាច់ មកជាការពិសារបន្លែ និង ផ្លែឈឺជំនួសវិញ ព្រោះថាការហូបបួសមានសារៈសំខាន់ណាស់ មិនត្រឹមតែជួយឲ្យមនុស្សមានសុខភាព ល្អនោះទេ ថែមទាំងបានជួយឲ្យមនុស្សមានចិត្ត មេត្តា ករុណា និងចិត្តសប្បុរសផងដែរ។ មួយផ្នែកទៀតគឺ ជាការថែរក្សានូវជីវតសត្វនៅលើផែនដី និងចូលរួមកែលម្អនូវស្ថានភាពមិនប្រក្រតីនៃការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធិភាពផងដែរ៕

 

អានបន្ត

កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មការ​រៀបចំ​សន្និបាត

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មការរៀបចំសន្និបាត បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទាំង ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ដើម្បីត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៧ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

អានបន្ត

ឯកឧត្តម ឌុច សុវណ្ណារី ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ក្រសួង

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសន្និបាត ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសាលប្រជុំទីស្តីការក្រសួង

អានបន្ត

ឯកឧត្តម ឌុច សុវណ្ណារី ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ របស់​អគ្គនាយកដ្ឋាន​រដ្ឋបាលកិច្ចការ​ទូទៅ និង​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច

រសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានរដ្ឋបាលទូទៅ និងវិទ្យាស្ថានជាតិអធិការកិច្ច នៅសាលប្រជុំទីស្តីការក្រសួង។

អានបន្ត

កិច្ចប្រជុំពិនិត្យវាយតម្លៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ឆ្នាំ២០១៧

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការដំឡើងថ្នាក់ ឋានន្តរស័ក្តិ បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃមន្ត្រីរាជការស្នើសុំ ដំឡើងថ្នាក់ ឋានន្តរស័ក្តិប្រចាំឆ្នាំ២០១៧ នៅសាលប្រជុំទីស្តីការក្រសួង ។ កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងថ្នាក់មន្ទីររាជធានី ខេត្ត ដើម្បីចូលរួមពិនិត្យ ពិភាក្សា

អានបន្ត