សកម្មភាពការងារ

អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា មានភារកិច្ចធ្វើជាសេនាធិការឲ្យក្រសួង លើការងារ ៖
សម្របសម្រួល និងគ្រប់គ្រងការងារទំនាក់ទំនងឯកសារច្បាប់ ការងារទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា ការងារអប់រំសិក្សាផ្សព្វផ្សាយច្បាប់ ។

អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដឹកនាំដោយអគ្គនាយក ០១ រូប និងមានអគ្គនាយករងមួយចំនួនជាជំនួយការ និងមាននាយកដ្ឋានចំណុះចំនួន ០៣ គឺ ៖
១-នាយកដ្ឋាននីតិកម្ម
២-នាយកដ្ឋានទំនាក់ទំនងរាជដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា
៣-នាយកដ្ឋានអប់រំសិក្សាផ្សព្វផ្សាយច្បាប់

១-នាយកដ្ឋាននីតិកម្ម មានភារកិច្ច មានភារកិច្ច ៖
-សិក្សាស្រាវជ្រាវឯកសារច្បាប់គ្រប់វិស័យ គ្រប់ជំនាន់ ក្នុង និងក្រៅប្រទេស ដើម្បីស្វែងយល់ពីផលល្អ និងផលអាក្រក់ជម្រាបជូនរដ្ឋមន្ត្រី
-រៀបចំសេចក្តីព្រាងច្បាប់នានា ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ចូលរួមពិនិត្យ និងធ្វើការវិភាគ ពាក្យបណ្តឹងដែលក្រសួងបានទទួល
-សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ក្នុងការស្វែងយល់អំពីប្រព័ន្ធច្បាប់ឲ្យបានសុក្រឹត្យ ។

២-នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា មានភារកិច្ច ៖
-ពាំនាំចម្លើយពីស្ថាប័ននានាជូនរដ្ឋមន្ត្រី បញ្ហាដែលរដ្ឋសភា ព្រឹទ្ធសភា ចោទសួររាជរដ្ឋាភិបាល
-លើកយកការលំបាកនៃសេចក្តីព្រាងច្បាប់ និងការអនុវត្តន៍ច្បាប់ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការសម្របសម្រួលជាមួយរដ្ឋសភា-ព្រឹទ្ធសភា
-ស្រាវជ្រាវ លើកយោបល់ជូនប្រធានស្ថាប័ន ដើម្បីស្នើសុំពិគ្រោះជាមួយទីស្តីការគណៈរដ្ឋមន្ត្រីគណៈកម្មាធិការ អចិន្ត្រៃយ៍ គណៈកម្មការបច្ចេកទេស និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ដើម្បីយល់ដឹងពីការងាររបស់ រាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ងាយស្រួលសម្របសម្រួលធ្វើឲ្យសម័យប្រជុំពេញអង្គរដ្ឋសភា ព្រឹទ្ធសភា ទទួលបានជោគជ័យ
-ចូលរួមស្តាប់ និងជំនួយឲ្យប្រធានស្ថាប័ន ក្នុងការបំភ្លឺគ្រប់ការពិភាក្សាតាមការអញ្ជើញនៃគណៈកម្មការបច្ចេកទេស របស់រដ្ឋសភា ព្រឹទ្ធសភា ក្នុងនាមជាតំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីតាមដានរាល់សេចក្តីព្រាងច្បាប់ដែលបានបញ្ជូនទៅរដ្ឋសភា ព្រឹទ្ធសភា និងធ្វើការសម្របសម្រួល ជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា សម្រាប់ត្រៀមលក្ខណៈរៀបចំដាក់របៀបវារៈ ជូនរដ្ឋសភា ព្រឹទ្ធសភា ក្នុងកិច្ចប្រជុំពេញអង្គ
-ផ្តល់យោបល់ជូនប្រធានស្ថាប័ន លើការពិភាក្សាសេចក្តីព្រាងច្បាប់ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល សម្រាប់ក្រសួង រដ្ឋលេខាធិការដ្ឋាននានា ដើម្បីយល់ដឹងពីភាពស្មុគស្មាញ នៃសេក្តីព្រាងច្បាប់ និងអនុក្រឹត្យទាំងនោះ
-ធ្វើតុល្យការការងារដែលរដ្ឋសភា ព្រឹទ្ធសភា បានអនុម័ត និងមិនទាន់អនុម័ត នាចុងសម័យប្រជុំនីមួយៗ ។

៣-នាយកដ្ឋានអប់រំសិក្សាផ្សព្វផ្សាយច្បាប់ មានភារកិច្ច ៖
-ធ្វើការអប់រំសិក្សាផ្សព្វផ្សាយច្បាប់ ដែលចូលជាធរមានរួចហើយ ជូនសាធារណជន ប្រជាពលរដ្ឋ តាមវិទ្យុ ទូរទស្សន៍ និងព្រឹត្តិប័ត្រ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងគោរពប្រតិបត្តិតាម
-ធ្វើសហប្រតិបត្តិការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការទំនាក់ទំនងជាមួយ អង្គការសាធារណៈ  អង្គការសង្គម អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរ ប្រចាំតំបន់ភូមិភាគ ខេត្ត ក្រុង
-ចាត់ឲ្យចុះផ្សព្វផ្សាយជាសាធារណៈ នូវលទ្ធផលការងារអធិការកិច្ច ដែលរាជរដ្ឋាភិបាលបានសម្រេចរួចហើយ ។

ទីតាំង​របស់​អ្នក៖ Home សកម្មភាពការងារ monasri អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា