កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​អគ្គនាយករដ្ឋបាល​កិច្ច​ការទូទៅ​

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ច័ន្ទសុខរិន អគ្គនាយករដ្ឋបាលកិច្ចការទូទៅ និងដោយមានការចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការក្នុងនាយកដ្ឋានចូលរួមប្រមាណ ៣៦នាក់។

មានមតិក្នុងកិច្ចប្រជុំឯកឧត្តមប្រធានអង្គប្រជុំបានឆ្លៀតឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងទទួលបានលទ្ធផលជាផ្លែផ្កា។