កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​​ការងារ និង​​បែង​​ចែក​​ភារកិច្ច​​ជូន​​ដល់​​មន្រ្តី​រាជការ​​ក្នុង​​អគ្គនាយកដ្ឋាន

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម ហុង ឡុង អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ និងបែងចែកភារកិច្ចជូនដល់មន្រ្តីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីត្រៀមរៀបចំប្រជុំត្រួតពិនិត្យការងាររយៈពេល ៦ខែ របស់ក្រសួងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង។