ជំនួបពិភាក្សាការងាររវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយវិទ្យាស្ថានសន្ទនាមេគង្គ

ឯកឧត្តម ប៉ែន ច័ន្ទសុខរិន អគ្គនាយករដ្ឋបាលកិច្ចការទូទៅ បានអនុញ្ញាតឱ្យប្រតិភូវិទ្យាស្ថានសន្ទនាមេគង្គ ចូលជួបពិភាក្សាការងារ នៅសាលប្រជុំទីស្តីការក្រសួង នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ។

ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយ វិទ្យាស្ថានសន្ទនាមេគង្គ ក្នុងការផ្តល់អាហារូបករណ៍វគ្គបំប៉នភាសាអង់គ្លេសជូនដល់មន្ត្រីរាជការក្រសួង។