ឯកឧត្តម កែវ គង់ ដឹកនាំ​​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​របស់​អគ្គនាយកដ្ឋាន

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម កែវ គង់ អគ្គនាយក នៃអគ្គនាយកដ្ឋាន ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីគ្រប់នាយកដ្ឋានចំណុះ ដើម្បីពិភាក្សា និងដាក់ចេញនូវទិសដៅការងារអនុវត្តបន្ត របស់អគ្គនាយកដ្ឋាន ។