ចិន និងកម្ពុជាមានកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ

នាព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ នេះ នៅទីស្តីការក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ចជួបពិភាក្សាជាមួយ ឯកឧត្តម ហ្ស័រ ជីន រដ្ឋមន្ត្រីផ្នែក ឃោសនា កានៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តយូណាន។

នៅក្នុងឱកាសនោះដែរលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា ប្រទេសចិន បានផ្តល់ជំនួយឲ្យកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់លើផ្នែកជំនួយហិរញ្ញប្បទាន ដែល ជាជំនួយឥតសំណង និងជាឥណទានគ្មានការប្រាក់។

លោកជំទាវ ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ចិនក៏បានជួយលើផ្នែកអភិវឌ្ឍធនធានមនុស្ស ការផ្តល់ជំនួយលើផ្នែកសម្ភារជំនួយលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានស្ពាន ថ្នល់ និងបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនទៀតនៅកម្ពុជា។

ពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេសទំាងពីរវិញ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លើកឡើងថា គឺមានការរីកចម្រើនឥតឈប់ឈរពីមួយដំណាក់កាល ទៅមួយដំណាក់កាលមួយ ហើយបន្តឈានទៅដល់ចំណុចកំពូល គឺកិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយ ចាប់តំាងពីឆ្នាំ ២០១០ មក ហើយកម្ពុជាក៏បានប្រកាន់ខ្ជាប់នូវគោលនយោបាយ ចិនតែមួយផងដែរ។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍បញ្ជាក់បន្តថា លើសពីនេះទៅទៀត វឌ្ឍនភាពរបស់ចិនក៏បានជួយដល់កំណើនសេដ្ឋកិច្ច ដ៏ខ្លំាងកា្លរបស់កម្ពុជា ទៀត ផង តាមរយៈការវិនិយោគរបស់វិនិយោគិនចិននៅកម្ពុជាដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មាន កំណើន ឥតឈប់ឈរ។

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចសហ ប្រតិបត្តិការនានាគ្រប់កម្រិត រវាងបក្ស និងបក្ស រដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជន ធុរកិច្ចជន ប្រកបដោយមនោសញ្ចេតនាស៊ីជម្រៅ ហើយស្មារតីនេះក៏នៅតែបន្តទៅមុខជាដ៏រាបផងដែរ។

ដោយឡែកឯកឧត្តម ហ្ស័រ ជីន ក៏បានលើកឡើងផងដែរថា ខេត្ត យូណា ប្រទេសចិន ក៏បានធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងប្រទេសកម្ពុជាផងដែរ ដោយក្នុងនោះ រួមមាន វិស័យ សេដ្ឋកិច្ច និងវប្បធម៌ជាដើម

ហើយការសម្តែងសិល្បៈនៅរាត្រីនេះ គឺជាការ ផ្លាស់ ប្តូរវប្បធម៌កម្ពុជាចិននិងរឹតចំណងមិត្តភាពកាន់តែស៊ី ជម្រៅរបស់ប្រទេស ទំាងពីរ ផងដែរ។

ខេត្តយូណាន ត្រូវបានអភិវឌ្ឍជាច្រកសេដ្ឋកិច្ចចេញចូលតំបន់ អាស៊ាន និងបានដើរតួសំខាន់នៃទំនាក់ទំនងចិន និងអាស៊ីខាងត្បូង៕