លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីបិទអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៣

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអំពាវនាវដល់ គណៈសង្ឃគ្រប់លំដាប់ថ្នាក់របស់កម្ពុជាត្រូវមានការឯកភាព និង សាមគ្គីភាពគ្នា ក្នុងស្ថាប័នព្រះពុទ្ធសាសនាត្រូវចៀសវាងការប្រកាន់បក្សពួក ដែលអាចធ្វើឱ្យពុទ្ធបរិស័ទបាត់បង់ជំនឿ និងធ្វើឱ្យអាប់ឱន ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ ទូទាំងប្រទេស លើកទី២៣កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០១៤ នៅសាលសន្និសីទចតុម្មុខលោកជំទាវ ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា សកម្មភាពព្រះពុទ្ធ សាសនានៅក្នុងសង្គមកម្ពុជា ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិ បាលក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន សហ គមន៍ និងជាចលករដ៏សំខាន់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយសុខដុមរមនាជានិរន្តរ៍ ។ លោកជំទាវបានបន្ដថា តួនាទីរបស់ ព្រះពុទ្ធសាសនានៅក្នុងសង្គមកម្ពុជា ដែលមានដូចជាវត្តអារាម គឺ សម្រាប់បណ្តុះបញ្ញាញាណ មូលធនពុទ្ធិ បណ្តុះគ្រាប់ពូជបញ្ញវន្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ វត្តអារាមក៏ជាស្រែបុណ្យសាលា រៀន និងមាននាទីសំខាន់ក្នុងការរួមចំណែកកសាងសង្គមជាតិប្រកប ដោយសីលធម៌ ចរិយាធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដែលពុំអាចខ្វះ បាន ។ សម្រាប់វិស័យព្រះពុទ្ធសាសនាពិតជាបានរួមចំណែក និង ឆ្លើយតបទាន់ពេលវេលាចំពោះបញ្ហា ដែលកំពុងកើតមាននានា ក្នុង ពេលបច្ចុប្បន្នរបស់ព្រះសង្ឃ និងពុទ្ធសាសនិក។

ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនានេះដែរ លោកជំទាវឧបនាយករដ្ឋ មន្រ្តីក៏បានរួមចំណែកប្រគេនថ្វាយ និងផ្តល់អនុសាសន៍មួយចំនួនដូច ជា គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមបទ បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ ត្រូវសហការគ្នាឱ្យកាត់តែល្អប្រសើរឡើង តាមព្រះធម៌វិន័យ តាមឋានានុក្រម ដើម្បីរួមចំណែកអប់រំសីលធម៌ដល់ សង្គម រួមទំាងចំណុចល្អៗជាច្រើនបន្ថែមទៀត ។

ឯកឧត្តម មិន ឃិន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនាបាន បញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវការវត្ដមាន និងការចូលរួមយ៉ាងសំខាន់ ចំាបាច់ទំាងស្មារតី សម្ភារ និងបញ្ញាញាណពីសម្ដេច ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទំាងអស់ ដើម្បីរួមគ្នា កសាងកម្ពុជាឱ្យក្លាយទៅជាសង្គមមួយគ្មានអំពើហិង្សា គ្មានការរំ លោភសិទ្ធិ សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងចូលរួមចំណែកធ្វើឱ្យប្រ ទេសជាតិក្លាយជាប្រទេសមួយដែលមានមូលធនសង្គមដ៏រឹងមំា ពោល គឺជាសង្គម ដែលមានប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយាធម៌ និងជាប្រទេសដែលសម្បូររុងរឿងបន្ដ នូវអរិយធម៌ខ្ពង់ខ្ពស់ ត្រចះត្រចង់រុងរោចន៍ល្បីសុះសាយឱ្យគ្រឹះរឹងមំា និងសុខសន្ដិភាព វិបុលភាព ស្ថិតស្ថេរជានិច្ច៕