ពិធីចុះសួរសុខទុក្ខ និង ចែកអំណោយរបស់​លោក​ជំទាវ ម៉ែន សំអន

នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រិទ្ធសភា និង អធិការកិច្ចបានចុះសួរសុខទុក្ខ និង សំណះ សំណាល ដល់កងកម្លាំងនគរបាលដែលកំពុងឈរជើង តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា ខេត្តកោះកុង ។

ព្រមទាំងនាំមកនូវអំណោយចែកជូនដល់កងកម្លាំងវរះព្រំដែនទឹកលេខ ២៦៩ និង វរះព្រំដែនគោកលេខ ៨២៧ នៅទីបញ្ជាការព្រំដែនប្រចាំទិសភូមិភាគ ៣ ខេត្តកោះកុង ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីជួបសំណេះ សំណាលនោះ លោកជំទាវ ម៉ែន សំអន ក៏បាននាំមកនូវថវិកា និង សម្ភារ ឧបភោគបរិភោគ ដែលមាន ការចូលរួមពីក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប និង ក្រុមហ៊ុន គូហ៊ូឡុង និង សប្បុរសជនជាច្រើនទៀត ដែលគិតជាទឹក ប្រាក់ប្រមាណជាង៥០លានរៀល និង លុយដុល្លាជិត ៣ពាន់ដុល្លា អង្ករ ១០តោន មីយើង ជាច្រើនកេស ចែកជូនកងកម្លាំងទាំងពីរវរះផងដែរ ។

នៅក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៏ ស៊ឹម សុផល អគ្គស្នងការរងនគរបាលជាតិ និង ជាមេបញ្ជាការ នគរបាលជាតិប្រចាំទិសភូមិភាគ៣ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នង ការនគរបាលជាតិ បានអានរបាយការណ៏ ពីបញ្ហាព្រំដែន នាពេលកន្លងមក ជូនគណះអធិបតីបានជ្រាបផងដែរ ។

ជាចុងក្រោយនេះ លោកជំទាវ ក៏បាន ចែកជូនជាថវិកាដល់កងកម្លាំងវរះទាំង២ខាងលើក្នុងម្នាក់ ទទួល បាន៨០,០០០ រៀល បន្ថែមទៀត ។