លោក​ជំទាវ ម៉ែន សំអន អញ្ជើញ​ក្នុង​​ពិធី​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​២០១៥

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍២០១៥ “ឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩០-៩០-៩០” ដែលបានរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍

នៅសាលមហោស្រពចតុមុខ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍២០១៥ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងថ្មីៗពីការរាលដាលមេរោគអេដស៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់សាធារណជនទូទៅ និងជាការដាស់ស្មារតីពលរដ្ឋឱ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃ មេរោគអេដស៍ និងជំងឺអេដស៍ ។

លើសពីនេះទៀត ទិវានេះក៏មានបំណងស្វែងរកការជួយគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពលរដ្ឋគ្រប់ស្រទាប់ និងដៃគូអភិវឌ្ឍ ព្រមទាំងអង្គការសង្គមស៊ីវិលទាំងអស់ផងដែរ ក្នុងការចូលរួមវិភាគទានទប់ស្កាត់ការរាលដាលមេរោគអេដស៍ ក្នុងប្រទេសកម្ពុជា ៕