លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំ​កិច្ច​ប្រជុំ​សម្រប​សម្រួល​បញ្ចប់​ករណី​ទំនាស់​ដីធ្លី

នាព្រឹកថ្ងៃទី៣រោច ខែបុស្ស ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីទំនាស់ ដីធ្លីស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។