លោកជំទាវ ម៉ែន សំអន ផ្តល់អង្ករចំនួន៣០តោន ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ហុង ឡុង ប្រធានក្រុមការងារយុវជនក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកអង្ករចំនួន៣០តោន ដែលជាអំណោយរបស់ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

តាមរយៈសមាគម អ៊ីគ័រតាវ ប្រចាំកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៥០០គ្រួសារ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕