លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ខេត្តស្វាយរៀង

ស្វាយរៀង ៖ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង រួមដំណើរជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង លោកជំទាវ លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ

បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នាឱកាសនោះផងដែរ ឯកឧត្តម ម៉ែន វិបុល ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់១៨ឆ្នាំឡើង សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដោយត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាបណ្ណ និងសៀវភៅស្នាក់នៅ។