លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​ថ្នាក់​ដឹកនាំ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព

និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង និងសមាសភាពស្ត្រី នៃគណៈចលនាមហាជនខេត្តកំពង់ឆ្នាំង និងជួបសំណេះសំណាលជាមួយបងប្អូនស្ត្រី នៅសណ្ឋាគារសុខថៃសាន្ត ខេត្តកំពង់ឆ្នាំង។ នាឱកាសនោះផងដែរ លោកជំទាវក៏បាននាំមកនូវបណ្តាំផ្ញើរសួរទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងបង្អូនជានារីទាំងអស់នៅទូទាំងខេត្ត និងបានថ្លែងកោតសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការជានារីរបស់ខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។ លោកជំទាវបន្តទៀតថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ហើយការបង្កើតនេះគឺ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការទំនាក់ទំនងគ្នាទៅវិញទៅមក ។ លោកជំទាវក៏បានលើកឡើងអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេស ពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ជាពិសេស ជោគជ័យជាប្រវត្តិសាស្ត្រ ដែលសម្រេចបានជូនជាតិ និងប្រជាជន មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំ ទាំងនៅទីក្រុង និងនៅជនបទ ។ ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវ ក៏បានឧបត្ថម្ដដល់សមាជិក សមាជិកា ចំនួន ៤៨០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា រួមជាមួយនឹងសារុង ១ ៕