លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ ពិនិត្យលើវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់អធិការកិច្ច

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំ ពិនិត្យលើវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់អធិការកិច្ច នៅទីស្តីការក្រសួង។