ពិធី​បិទសន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ

លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧

នៅសាលសន្នីសីទចតុមុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះផងដែរលោកជំទាវក៏បានកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រួងវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមកសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លោកជំទាវក៏បានបន្តទៀតថា វប្បធម៌គឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ ហើយបច្ចុប្បន្នកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសតាមរយៈនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសទទួលបានសុខ សន្តិភាព ស្ថេរភាព ឯកភាពជាតិ ប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់សង្គម ហើយបុរេលក្ខ័ណ្ឌដ៏ចាំបាច់ទាំងអស់នេះបានស្តារឡើងវិញនូវខឿនវប្បធម៌ជាតិ ក្នុងកិច្ចការពារនិងអភិវឌ្ឍនវិស័យវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើឲ្យកេរ្តិ៍មរតកវប្បធម៌ខ្មែរបន្តភាពរុងរឿងរបស់ខ្លួនប្រកបដោយកិត្តិយសត្រចះត្រចង់ផ្សព្វផ្សាយពាសពេញសាកលលោក។

ឆ្លៀតក្នុងឱកាសនោះក្នុងនាមរាជរដ្ឋាភិបាលលោកជំទាវក៏ថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ជាពិសេស អង្គការយូណេស្កូ ដែលបានជ្រោមជ្រែងជួយអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា។