ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលោកទិសដៅអនុវត្តបន្ត ដែលបានប្រារព្ធឡើងនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ការរៀបចំសន្និបាតនេះគឺមានគោលបំណងបូកសរុបនូវលទ្ធផលការងាររបស់ក្រសួងកន្លងមក និងពិភាក្សា ផ្លាស់ប្តូរយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដោយដាក់ចេញនូវវិធានការណ៍ និងលើកទិសដៅសម្រាប់អនុវត្តនៅឆ្នាំបន្ត។

លោកជំទាវក៏បានសំណូមឲ្យកិច្ចពិភាក្សានេះបានផុលផុស ដោយបង្កើននូវស្មារតីយកចិត្តទុកដាក់ប្រើប្រាស់ពេលវេលាដ៏មានសារៈសំខាន់នេះ ដើម្បីបានជាធាតុចូលដ៏សំខាន់សម្រាប់កែលម្អបញ្ហាប្រឈម ទាំងឡាយ ឆ្ពោះទៅរកការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព។