ពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន យីតាក់ហ្គ្រុប និងក្រុមហ៊ុន ជីប៊ិញឌៀន

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងក្រុមហ៊ុន យីតាក់ហ្គ្រុប និងក្រុមហ៊ុន ជីប៊ិញឌៀន នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម នៅ Nagar World រាត្រីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧។

ឆ្លៀងក្នុងឱកាសនោះលោកជំទាវក៏បានធ្វើការការកោតសសើរនូវការដឹកនាំ គ្រប់គ្រង និងចែកចាយនូវផលិតផលជី NPK ដែលមានរូបសញ្ញាក្បាលក្របីនៅលើទីផ្សារកម្ពុជានារយៈពេល១៥ឆ្នាំកន្លងមក រវាងក្រុមហ៊ុនយីតាក់ហ្គ្រុប និងក្រុមហ៊ុន ជីប៊ិញឌៀន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានយ៉ាងល្អ ស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតលើការលើកកម្ពស់វិស័យកសិកម្ម ដោយបានផ្តល់ឱ្យប្រទេសរបស់រីកលូតលាស់យ៉ាងឆាប់រហ័ស និងបានរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យកសិកម្មនៅក្នុងប្រទេស។ ពិធីនេះផងដែរ គឺជាការបន្តនូវការសហការជាដៃគូបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទនង ក៏ដូចជាការស្វែងរកនូវបច្ចេកទេសថ្មីៗក្នុងការផលិត ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវជីដែលមានគុណភាព សម្រាប់បម្រើដល់វិស័យកសិកម្មនៅកម្ពុជា។