លោកជំទាវ ម៉ែន សំអន ស្នើ​ឲ្យ​មន្ត្រីរាជការ​ត្រូវ​ធ្វើ​តែ​អំពើល្អ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ឲ្យ​បាន​កាន់​តែ​ប្រសើរ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីផងដែរ ។ លោកជំទាវក៏បានការសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការនៅទូទាំងខេត្តសៀមរាបទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក និងបានលើកឡើង អំពីលទ្ធផលនៃសង្គ្រាមបែកបាក់ពីអតីតកាល ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែតាមរយៈ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាព យ៉ាងពេញលេញនៅទូទាំងប្រទេស ជាពិសេស ជោគជ័យធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលសម្រេចបានជូនជាតិ និងប្រជាជន មានដូចជាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំ នៅទីក្រុង ទីប្រជុំជន នានាទូទាំងប្រទេស ជាពិសេស សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដ៏ល្អ។

ជាទីបញ្ចប់លោកជំទាវក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់នៅក្នុងស្ថាប័នរដ្ឋត្រូវតែចូលរួមធ្វើតែអំពើល្អ និងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែប្រសើរ និងបានស្នើឲ្យបងប្អូនទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខរបស់ប្រជាជាតិយើង។