លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​ពិធី​សូត្រ​មន្ត ទទួល​ពរជ័យ ឆ្នាំថ្មី ដែល​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋានរដ្ឋសភា

នៅពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ កាន់តែខិតជិតមកដល់នាពេលខាងមុខ នេះនៅវិមានរដ្ឋសភា លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិការដ្ឋសភា មណ្ឌលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំ

និងមន្រ្តីរាជការទំាងអស់នៃរដ្ឋសភា បានរៀបចំពិធីសូត្រមន្ត រាប់បាត្រប្រគេនទេយ្យទានចំពោះព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី កើតមានចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាពិសេស សូមឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូលបានជួបតែភាពរីកចម្រើន អភិវឌ្ឍន៍ និងវិបុលសុខគ្រប់ប្រការ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

ពិធីសូត្រមន្តនេះផងដែរក៏ត្រូវបានរៀបចំតាមបែបប្រពៃណីព្រះពុទ្ធសាសនា និងមានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រុបចង្រៃឆ្នាំចាស់ និងលើករាសីឆ្នាំថ្មីផងដែរ៕