លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីតភ្ជាប់ទេវរូប នៅខេត្តសៀមរាប

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីតភ្ជាប់ព្រះកេសទៅនឹងព្រះពុទ្ធរូប ៥ព្រះអង្គ និងការតភ្ជាប់ដងខ្លួនងជាមួយនឹងទ្វាររបាចំនួន ២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវក៏បានថ្លែងនូវការកោតសសើរ ចំពោះលោកជំទាវ ភឿង សកុណា ដែលបានខិតខំស្រាជ្រាវដើម្បីស្វែងរកបំណែក ក៏ដូចជាការប្រមូលនូវបំណែកនៃព្រះពុទ្ធរូប និងបំណែកនៃរូបបដិមារដទៃទៀតយកមកតភ្ជាប់ និងផ្គុំឡើងវិញ ដើម្បីឲ្យរូបទាំងនោះមានលក្ខណៈពេញលេញឡើងវិញ ។ ការប្រមូលនិងការតភ្ជាប់នេះគឺជាការរក្សាទុកនូវវត្ថុបុរាណរបស់ខ្មែរដែលជាស្នារដៃរបស់ដូនតាបានបន្សល់ទុកឲ្យ និងការរក្សាទុកនូវវត្ថុបុរាណទាំងនោះឲ្យចំកន្លែងនៅគង់រង្ស និងសុវត្ថិភាព។