លោកជំទាវ ម៉ែន សំអន អញ្ជើញទទួលទេវតាឆ្នាំថ្មី នៅទីលានក្តារបែន នៃទីលានប្រាសាទអង្គរធំ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា នៅទីលានក្តារបែន នៃទីលានប្រាសាទអង្គរធំ ខេត្តសៀមរាប ។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ ទេវតាឆ្នាំថ្មីនេះ ព្រះនាម «កិមិរាទេវី» ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិការទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទញរង់ ចេកណាំវ៉ា ព្រះហស្ដស្ដាំទ្រង់ ព្រះខ័ន្ធ ព្រហស្ដឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ជាពហនៈ។