លោកជំទាវ ម៉ែន សំអន ដឹកនាំគណៈប្រតិភូនារីកម្ពុជា ចូលរួមវេទិកា វៀតណាម ឡាវ កម្ពុជា

រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ បានដឹកនាំគណៈប្រតិភូនារីកម្ពុជា ចូលរួមវេទិកា វៀតណាម ឡាវ កម្ពុជា

នារីក្នុងការកសាងមិត្តភាព ទំនាក់ទំនង សហប្រតិបត្តិការ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រឹមឆ្នាំ២០៣០ ពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។