លោកជំទាវ ម៉ែន សំអន ចូលរួមវេទិកា វៀតណាម ឡាវ កម្ពុជា នៅទីក្រុងហូជីមិញ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូនារីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមវេទិកា វៀតណាម ឡាវ កម្ពុជា

ស្តីពីការកសាងមិត្តភាព ទំនាក់ទំនង សហប្រតិបត្តិការ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រឹមឆ្នាំ២០៣០ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។