លោកជំទាវ ម៉ែន សំអន អញ្ជើញ​រៀបចំ​ពិធី​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​សម័យ​ង្រ្គាម

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ រួមជាមួយ ឯកឧត្តម ឃូង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញ

ចូលរួមក្នុងពិធីព្រះពុទ្ធសាសនានៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ស្ថតិក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

គោលបំណងនៃការរៀបចំពិធីនេះឡើង គឺដើម្បីបង្សុកុល ឧទ្ទិសកុសល ផលបុណ្យ ជូនទៅដល់អ្នកដែលបានស្លាប់បាត់បង់ ជីវិតក្នុងសម័យង្រ្គាម និងអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅពេល ដែលស្ពាននេះបានដាច់ ហើយពិធីនេះក៏បានរៀបចំឡើងចំ វេនកាន់បិណ្ឌទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។

លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនធ្វើដំណើរទីជិតឆ្ងាយ ទៅជួបជុំក្រុមគ្រួសារនៅតាមខេត្តនានាមានសុខសុវត្តិភាពតាមផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់ អធ្យាស្រ័យ ខ្ពស់ទាំងអស់គ្នា ដោយសារតែពេលនេះមានបងប្អូន ធ្វើដំណើរ កាន់តែ ច្រើនឡើងទៅតាមខេត្តនានា សូមកុំបើកបរលឿន លើសល្បឿន ឬវ៉ាប្រជែងនៅលើផ្លូវតូចចង្អៀត និងនៅតាមទី ប្រជុំជននានាដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន។

នាឱកាសនោះផងដែរ លោកជំទាវ ក៏បានបួងសួងថ្វាយព្រះពរជ័យ ដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និងប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភានិង ប្រជាពលរដ្ឋនៅទូទាំប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន អាយុយឿនយូរ ប្រកបកិច្ចអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និងជួបពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕