លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សូត្រ​មន្ត​នៅ​សារមន្ទីរ​ទួលស្លែង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្ត នៅសារមន្ទីរជាតិទួលស្លែង

ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ អ្នកមានគុណ និងជូនចំពោះយុទ្ធជនអង់អាចក្លាហាន ដែលពលីជីវិតដោយសារការពារទឹក ដីមាតុភូមិ ព្រមទំាងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧៕