លោកជំទាវ ម៉ែន សំអន អនុញ្ញាត​ឲ្យ ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ចូល​ជួប​សំដែង​ការ​គួរ​សម និង​ជម្រាប​លា

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចូលជួបសំដែងការគួរសម និងជម្រាបលា នៅពេលដែលឯកឧត្តមត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួន ក្នុងតួនាទី ជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ៕