លោកជំទាវ ម៉ែន សំអន ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក សមាជិកា ក្រុម​ប្រឹក្សា​សង្កាត់​នៅ​ក្រុង​បាវិត

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេ្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំង ៥ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង

ដែលពិធីនេះត្រូវបានរៀបចំឡើង នៅសាលាក្រុងបាវិត នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះផងដែរលោកជំទាវក៏បានផ្តាំផ្ញើរដល់សមាជិក សមាជិការទាំងអស់ ឲ្យខិតខំបំពេញការងាររបស់ខ្លួន ជាពិសេស ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងត្រូវធ្វើជាមន្ត្រីស្អាតសំ និងប្រព្រឹត្តតែអំពើល្អ។

លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនធ្វើដំណើរទីជិតឆ្ងាយ សូមឲ្យមានសុខសុវត្តិភាពតាមផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ទាំងអស់គ្នា សូមកុំបើកបរលឿនលើសល្បឿន ឬវ៉ាប្រជែងនៅលើផ្លូវតូចចង្អៀតនិងនៅតាមទីប្រជុំជននានាដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន ជាពិសេស សូមបងបង្អូនកុំសេពគ្រឿងស្រវឹង និងជៀសឲ្យផុតពីគ្រឿងញៀន៕