លោកជំទាវ ម៉ែន សំអន អញ្ជើញទស្សន:កិច្ចនៅមជ្ឈមណ្ឌល គេហទំព័ររបស់គណ:កម្មាធិការមជ្ឈឹមត្រួតពនិត្យវិន័យ (CCDI)

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សន:កិច្ចនៅមជ្ឈមណ្ឌលគេហទំព័រ

របស់គណ:កម្មាធិការមជ្ឈឹមត្រួតពនិត្យវិន័យ (CCDI) នៃគណ:កម្មាធិការមជ្ឈឹមបក្សកុម្មុយនីសចិន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។

នាឱកាសនោះ លោកស្រី លីន ឈីង (LIN QING) ប្រធានមជ្ឈមណ្ឌលគេហទំព័ររបស់គណ:កម្មាធិការមជ្ឈឹមត្រួតពនិត្យវិន័យ (CCDI) បានជម្រាបជូនគណ:ប្រតិភូអំពីប្រវត្តិ និងដំណើរការរបស់គេហទំព័រ ដែគេហទំព័រនេះគឺជាស្ពានមួយសម្រាប់តភ្ជាប់ទំនាក់ទំនងរវាង (CCDI) និងប្រជាជន។ គេហទំព័រនេះបង្កើតឡើងដើម្បីផ្តល់ព័ត៌មានពីគោលនបាយរបស់បក្ស ជាពិសេស ការប្រឆាំងនឹងអំពើពុករលួយ និងទទួលពាក្យបណ្តឹងពីប្រជាជនតាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មានវិទ្យា (ONLINE) ។