លោកជំទាវ ម៉ែន សំអន អញ្ជើញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ទទួល​ពាក្យ​បណ្តឹង​តាម​មធ្យោបាយ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា (ONLINE)

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សន:កិច្ចនៅមជ្ឈមណ្ឌល

តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មានវិទ្យា (ONLINE) នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។

នាឱកាសនោះ លោក លីវ បីន (LIU BIN) អនុប្រធានមជ្ឈមណ្ឌលតាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មានវិទ្យា (ONLINE) បានជម្រាបជូនគណ:ប្រតិភូអំពីប្រវត្តិ និងដំណើរការរបស់មជ្ឈមណ្ឌល ។ មជ្ឈមណ្ឌលនេះអាចជួយឲ្យប្រជាជនប្រើប្រាស់នូវមធ្យោបាយ ៣យ៉ាង ក្នុងការដក់ពាក្យបណ្តឹង ទី១. ចូលទៅក្នុងគេហទំព័រ www.12388.gov.cn ទី២. ទាញយកកម្មវិធីដាក់ចូលក្នុងទូរស័ព្ទដៃប្រើប្រាស់ និងទី៣. ចូលក្នុងបណ្តាញសង្គម WeChart ដែលកម្មវិធីទាំង៣នេះប្រជាពលរដ្ឋអាចមើលឃើញព័ត៌មាន និងអាចដាក់ពាក្យបណ្តឹងតាមរយ:នេះបាន ហើយការប្តឹងក៏មានវិធី ២ដែរ គឺការប្តឹងដោយធ្វើរការចុះឈ្មោះជាត្រឹមត្រូវ និងការប្តឹងជាអនាមិក ។ ពាក្យបណ្តឹងទាំងនោះនឹងធ្វើការដោះស្រាយដោយស្ថាប័នមានសមត្ថកិច្ចទៅតាមករណីនិមួយៗ៕