លោកជំទាវ ម៉ែន សំអន បានដឹកនាំគណ:ប្រតិភូអធិការកិច្ច ចូលរួមសិក្ខាសាលាវិស័យអធិការកិច្ច នៅប្រទេសចិន

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំគណ:ប្រតិភូអធិការកិច្ច អញ្ជើញចូលរួមសិក្ខាសាលា វិស័យអធិការកិច្ច នៅខេត្ត គ័ង ដុង ប្រទេសចិន ព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ ។

ឯកឧត្តម សឺ គែហ៊ុយ (Shi Kehui) ប្រធានគណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃខេត្ត គ័ង ដុង បានលើកឡើងអំពីបទពិសោធន៍ និង នីតិវិធីនៃការត្រួតពិត្យវិន័យ (ឬនីតិវិធីធ្វើអធិការកិច្ច) របស់ខេត្ត គ័ង ដុង និងបានធ្វើការចែករំលែកនូវបទេពិសោធន៍គ្នាទៅវិញទៅមកលើការងារនេះ៕

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមក ប្រតិភូអធិការកិច្ចក៏ បាន ទទួលនូវបទពិសោធន៍ល្អៗពិសិក្ខាសាលានេះសម្រាប់ធ្វើជាធាតុចូលក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យអធិការកិច្ចនៅកម្ពុជា។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់បានមកចូលរួមចែករំលែកបទពិសោធន៍ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។