លោកជំទាវ ម៉ែន សំអន ដឹកនាំ​គណ:ប្រតិភូ​អធិការកិច្ច ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាផ្លូវការ​ជាមួយ ឯកឧត្តម វ៉ាង គីសាង (Wang Qishan)

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណ:ប្រតិភូអធិការកិច្ច អញ្ជើញជួបប្រជុំពិភាក្សា ការងារជាផ្លូវការជាមួយ ឯកឧត្តម វ៉ាង គីសាង

(Wang Qishan) អគ្គលេខាធិការ នៃលេខាធិការដ្ឋាន គណ:កម្មាធិការមជ្ឈឹមអធិការកិច្ចវិន័យ នៃបក្សកុម្មុយនីសចិន
នៅទីក្រុងប៉េកាំង ប្រទេសចិន នារសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក Wang Qishan ក្រមការដឹកនាំរបស់លោក Xi Jinping គណៈកម្មាធិការមជ្ឈិម CPC បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយ:ការធ្វើអធិការកិច្ចដែលបានធ្វើឲ្យសមិទ្ធផលមួយនេះ ដែលមានប្រជាជនភាគច្រើនគាំទ្រ ជឿជាក់នៃតម្រូវការ ប្រកាន់ខ្ជាប់ទៅនឹងភាពជាអ្នកដឹកនាំនៃគណបក្សកុម្មុយនីស្តនៃប្រទេសចិន, ដោយឥតងាករេយកផ្លូវនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន។

លោកជំទាវបានលើកឡើងពីសមិទ្ធិផលនានា និងការអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក៏មានមួយផ្នែកបានចូលរួមពីសំណាក់ ប្រជាជន រដ្ឋាភិបាល និងបក្សកុម្មុយនីសចិន ។ លោកជំទាវ សង្ឃឹមថា ចំណងសាមគ្គីភាពនៃប្រទេសទាំងពីកាន់តែមានភាពជិតស្និតបន្ថែមទៀត ដែលពុំមានអ្នកណាអាចបំបែកបាន និងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនៃអធិការកិច្ច និងអភិវឌ្ឍមិត្តភាពប្រពៃណីរវាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។