លោកជំទាវ ម៉ែន សំអន បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ពីសាធារណរដ្ឋប្រជាមានិតចិន មក​ដល់​មាតុប្រទេស​ប្រកប​ដោយ​សុវត្ថិភាព

លោកជំទាវឧនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងបាន ត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចនេះផងដែរ តបតាមការអញ្ជើញរបស់គណៈកម្មាធិការអធិការកិច្ចវិន័យចិន ដូចមានចែងក្នុងអនុស្សារណៈយោគយល់គ្នាលើវិស័យអធិការកិច្ចរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងត្រួតពិនិត្យចិន ។

ក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូក៏បានជួបថ្នាក់ដឹកនាំ ដោយធ្វើការផ្លាស់នូវប្តូរបទពិសោធន៍លើការងារអធិការកិច្ច ក៏ដូចជារាយការណ៍ជូនគ្នាទៅវិញទៅមកអំពីលទ្ធផលអធិការកិច្ច។ បន្ទាប់មក គណៈប្រតិភូក៏បានអញ្ជើញទស្សនាព្រះបរមរាជវាំង មជ្ឈមណ្ឌលសេវាសាធារណៈ នៅទីក្រុងប៉េកាំង និង ខេត្តគ័ងដុងផងដែរ ៕