លោកជំទាវ ម៉ែន សំអន អញ្ជើញសួរសុខទុកលោកយាយ ស៊ិន សារ៉េត

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ បានអញ្ជើញសួរសុខទុក លោកយាយ ស៊ិន សារ៉េត អាយុ ៨១ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ លោកជំទាវ ហៅ ច័ន្ទសិរីទេពី

ដែលបច្ចុប្បន្នលោកយាយបាននឹងកំពុងសម្រាកព្យាបាលជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ ១៧៩ ) រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានជូនពរឲ្យលោកយាយបានឆាប់ជាសះស្បើយ និងបានត្រលប់ទៅគេហដ្ឋានវិញ៕