លោកជំទាវ ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សម្ពោធ​សមិទ្ធិផល និង​សំណេះ​សំណាល ជាមួយ​កង​កម្លាំង​ក្នុង​អង្គភាព ៩១១

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាកទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសម្ពោធអគារទីបញ្ជាការ បណ្ណាល័យ និងសាលប្រជុំរបស់អង្គភាពវរសេនាធំទ័ពពិសេសឆត្រយោងលេខ ៩១១

និងបានជួបសំណេះសំណាល សាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆត្រយោង ៩១១ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។