លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សអន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការ​រៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច

ព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់វិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្តីការក្រសួង។