លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ដឹកនាំ​កិច្ច​ប្រជុំ​ប្រចាំ​ខែ​ធ្នូ និង​លើក​ទិសដៅ​អនុវត្ត​បន្ត

រសៀលថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស.២០១៧ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តបន្ត នៅទីស្តីការក្រសួង ។